យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
យ៉ូស្វេ 6:17 - អាល់គីតាប ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុងជូនផ្តាច់ដល់អុលឡោះតាអាឡា តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក |
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងអះលីជំអះ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រអែល។
ដាវរបស់អុលឡោះតាអាឡាប្រឡាក់សុទ្ធតែ ឈាម និងខ្លាញ់ គឺដូចឈាមកូនចៀម និងពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងក្រលៀន របស់ចៀមឈ្មោល ដ្បិតអុលឡោះតាអាឡាធ្វើគូរបាននៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។
ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ សងសឹកខ្មាំងសត្រូវ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ ហើយមានឈាមដាបគ្រប់ទិសទី។ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល ធ្វើគូរបាន នៅស្រុកខាងជើង តាមមាត់ទន្លេអឺប្រាត។
ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីគូរបានរបស់យើង គឺពិធីគូរបានយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នៅឆ្នាំមេត្តាករុណាពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់អុលឡោះតាអាឡា ដែលគេជូនដល់ទ្រង់ហើយបានទៅជាកម្មសិទ្ធិរបស់អ៊ីមុាំ។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភ័ណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាអុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់អុលឡោះ ដែលទ្រង់បង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺអុលឡោះបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមហ៊ូកុំនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបហ៊ូកុំយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។
រីឯហ៊ូកុំខុសពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ»។
គឺអ្នកត្រូវបំផ្លាញជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជូនផ្តាច់ដល់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ស្របតាមបន្ទូលដែលទ្រង់បានបង្គាប់ទុក។
ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយពួកអ្នកដែលប្រឆាំងនឹងអុលឡោះឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។
បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។
ពេលនោះ ជនជាតិអ៊ីស្រអែលបានបំពានលើបន្ទូល ដែលអុលឡោះតាអាឡាហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលអុលឡោះតាអាឡាហាមឃាត់ ជាហេតុធ្វើឲ្យទ្រង់ខឹងនឹងជនជាតិអ៊ីស្រអែល។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
បន្ទាប់មកស្តេចសូលបានបញ្ជាទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នា ជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។