អុលឡោះតាអាឡាបានមកឲ្យអ៊ីព្រហ៊ីមឃើញ នៅដើមជ្រៃតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅហើយ អ៊ីព្រហ៊ីមអង្គុយនៅមាត់ទ្វារជំរំរបស់គាត់
យ៉ូស្វេ 5:13 - អាល់គីតាប ពេលយ៉ូស្វេនៅជិតក្រុងយេរីខូ គាត់ងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខគាត់ទាំងហូតដាវកាន់នៅដៃផង។ យ៉ូស្វេដើរទៅជិតសួរថា៖ «តើអ្នកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដែលលោកយ៉ូស្វេនៅជិតក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស្វេដើរទៅជិតសួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងគ្រាដែលយ៉ូស្វេនៅជិតក្រុងយេរីខូរ នោះគាប់ជួនជាលោកងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច លោកក៏ចូលទៅសួរថា តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកខ្មាំងសត្រូវ របស់យើងខ្ញុំ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីព្រហ៊ីមឃើញ នៅដើមជ្រៃតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅហើយ អ៊ីព្រហ៊ីមអង្គុយនៅមាត់ទ្វារជំរំរបស់គាត់
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
យ៉ាកកូបភ្ញាក់ឡើង ហើយពោលថា៖ «អុលឡោះតាអាឡាពិតជានៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។
យ៉ាកកូបងើបមុខឡើង ឃើញអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង គាត់ក៏ចែកកូនឲ្យលេអា រ៉ាជែល និងស្ត្រីបម្រើទាំងពីរ។
អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងស្តេចទត ដើម្បីជួយជាកម្លាំង ហេតុនេះកងទ័ពរបស់ស្តេចទត ក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់អុលឡោះដែរ។
ប៉ុន្តែ ស្តេចទតពុំអាចទៅកន្លែងនោះទេ ដើម្បីទូរអាសួរអុលឡោះដ្បិតស្តេចភ័យខ្លាចម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាប្រហារដោយមុខដាវ។
ម៉ាឡាអ៊ីកាត់របស់យើង នឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ិត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។
ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។
ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។
នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយគាត់ មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។
លាញីបានឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ឈរនៅកណ្តាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវទៅដើរនៅក្នុងចម្ការ។ បាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។
ពេលនោះ អុលឡោះតាអាឡាបំភ្លឺឲ្យបាឡាមមើលឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ គាត់ក៏ក្រាបចុះអោនមុខដល់ដី។
កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលអ៊ីសាឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្តេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។
នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រាមនុស្ស ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។
លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរសហើយពោលថា៖ «តើអ្នកឬដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ម៉ាឡាអ៊ីកាត់ក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។