Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:8 - អាល់គីតាប

8 នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​គាត់ មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 «នៅ​វេលា​យប់ យើង​បាន​មើល​ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្ដាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប នៅ​ពី​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ និង​ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នៅ​វេលា​យប់ អញ​បាន​មើល​ទៅ ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្តាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប ឯ​ខាង​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ ហើយ​ស

សូមមើលជំពូក ចម្លង




សាការី 1:8
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ​មក​ជួប​ស្តេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។


អុលឡោះ​ហៅ​អ៊ីស្រ‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកកូប! យ៉ាកកូប​អើយ!»។ អ៊ីស្រ‌អែល​ឆ្លើយ​ថា៖ «បាទ​អុលឡោះ​!»។


ក្នុង​ពេល​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​គីបៀន អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គាត់​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ អុលឡោះ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។


ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​ជំរំ​ដូច​មាន​ចែង​ទុក”។


ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។


ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​បង​ដែរ បង​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។


ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។ គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។


យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។


ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ ទុក​ជា​ទី​សំគាល់​ដែល​ឥត​ប្រែ‌ប្រួល ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា អុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​នេះ។


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


ពេល​នោះ អុលឡោះ​បាន​បំភ្លឺ​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ដានី‌យ៉ែល​ក៏​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។


ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។


បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែលអុលឡោះ‌តាអាឡា​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។


អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។


នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


អុលឡោះ​មាន​បន្ទូល​ថា៖ ចូរ​ស្តាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ណាពី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជាអុលឡោះ‌តាអាឡា សំដែង​ឲ្យ​ណាពី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ​តាម​រយៈ​សុបិន​និមិត្ត។


ពេល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ គាត់​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​គាត់​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​អ្នក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ នៅ​ក្រុង​អេភេ‌សូ ដូច​ត​ទៅ៖ គាត់​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ​ពីរ​នៅ​ដៃ​ស្ដាំ ហើយ​ដែល​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ គាត់​និយាយ​ថាៈ


ខ្ញុំ​មើល​ទៅ ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។


ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្ដិ‌ភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម