Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:2 - អាល់គីតាប

2 គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖


បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ អ៊ីព្រហ៊ីម​ជូន​ដំណើរ​ដើម្បី​លា​គ្នា។


បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​អ៊ីព្រហ៊ីម​វិញ ឈរ​នៅ​ជា​មួយអុលឡោះ‌តាអាឡា​ដដែល។


ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។


នៅ​ពេល​ល្ងាច ម៉ាឡា‌អ៊ីកាត់​ទៅ​ដល់​ក្រុង​សូដុម។ ឡូត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​ឡូត​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ទាំង​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


អ៊ីព្រហ៊ីម​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ


អ៊ីព្រហ៊ីម​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។


ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។


យ៉ាកកូប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​គាត់ រហូត​ដល់​ភ្លឺ។


នៅ​គ្រា​នោះ​យូសុះ​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​គាត់​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​យូសុះ​នាំ​គ្នា​មក​ក្រាប​ចំពោះ​គាត់ អោន​មុខ​ដល់​ដី។


ពេល​យូសុះ​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​គាត់ ហើយ​ក្រាប​ដល់​ដី​គោរព​គាត់។


ពួក​គេ​តប​ថា៖ «បាទ​លោក ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​គោរព​យូសុះ។


យូដា និង​បង‌ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​យូសុះ ឃើញ​គាត់​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​គោរព​យូសុះ​ដល់​ដី។


យូសុះ​បាន​យក​កូនៗ ចេញ​ពី​ភ្លៅ​ឪពុក រួច​គាត់​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ម៉ាឡា‌អ៊ីកាត់​ទាំង​មិន​ដឹង​ខ្លួន។


ពេល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ គាត់​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​គាត់​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​អ្នក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។


ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់​ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។


ថ្ងៃ​មួយ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​បាន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។


ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​អ្នក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម