១ របាក្សត្រ 21:27 - អាល់គីតាប27 បន្ទាប់មក អុលឡោះតាអាឡាបញ្ជាឲ្យម៉ាឡាអ៊ីកាត់ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ាបង្គាប់ទៅទេវតា ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 បន្ទាប់មក ព្រះអម្ចាស់បញ្ជាឲ្យទេវតាស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។ សូមមើលជំពូក |
តើស្តេចចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមស្តេចពិចារណាចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលបានចាត់ខ្ញុំមក»។
កាលម៉ាឡាអ៊ីកាត់លើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម អុលឡោះតាអាឡាប្រែចិត្តអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។