ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 4:19 - អាល់គីតាប

ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ‌ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​កាល​ពួក​បណ្តាជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូរ​ខាង​កើត

សូមមើលជំពូក



យ៉ូស្វេ 4:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​ឲ្យ​ខ្យល់​កួច​អេលី‌យ៉េស​ឡើង​ទៅ​សូរ៉កា​នោះ អេលី‌យ៉េស និង​អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។


«ចូរ​ទៅ​បេត‌អែល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ! ចូរ​ទៅ​គីលកាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ! ចូរ​ធ្វើ​ពិធី​គូរបាន​នៅ​ពេល​ព្រឹក! ហើយ​ជូន​ជំនូន​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!


កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរ‌សេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេត‌អែល នឹង​ត្រូវ​គេ​បំផ្លាញ»។


ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។


នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល នូវ​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ថ្លែង​ប្រាប់​ពួក​គេ


ភ្នំ​ទាំង​ពីរ ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់​ជិត​ដើម​ជ្រៃ​ម៉ូរេ។


បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល់​វិញ។


អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។


ព្រំ​ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីល‌កាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ​ប្រទល់​នេះ ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-សេ‌ម៉េស ហើយ​ទៅ​ដល់​អេន-រ៉ូកែល


អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរី‌ស៊ីត​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស រួម​ជា​មួយ​ផង​បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា។


ពេល​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង នៅ​ល្ងាច​ថ្ងៃ​ទី​ដប់​បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក សេចក្តី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្តី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីល‌កាល់” រហូត​ដល់​សព្វ​ថ្ងៃ។


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។


បន្ទាប់​មក អ្នក​ត្រូវ​ចុះ​ទៅ​គីល‌កាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​អ្នក​នៅ​ទី​នោះ​ដែរ ដើម្បី​ធ្វើ​គូរបាន​ដុត និង​ធ្វើ​គូរបាន​មេត្រី‌ភាព។ អ្នក​ត្រូវ​រង់​ចាំ​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។


សាំយូ‌អែល​និយាយ​ថា៖ «ដាវ​របស់​ឯង បាន​ធ្វើ​ឲ្យ​ម្តាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្តាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក សាំយូ‌អែល​ប្រហារ​ជីវិត​ស្តេច​អកាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីល‌កាល់។