គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
យ៉ូស្វេ 24:12 - អាល់គីតាប យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្ដេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ |
គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
ទ្រង់ឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក
យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រក្រហម រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។
ម៉ូសាបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រអែលវាយដណ្តើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។
អុលឡោះតាអាឡានឹងកំទេចប្រជាជាតិទាំងនោះ ដូចទ្រង់បានកំទេចស៊ីហុន និងអុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។
នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ ម៉ូសា និងជនជាតិអ៊ីស្រអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប
ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ស្តេចអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីររបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងចាត់សត្វឪម៉ាល់ ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។
ដ្បិតយើងបានឮគេនិយាយថា អុលឡោះតាអាឡាធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកអ្នក គឺពួកអ្នកបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់។