Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:32 - អាល់គីតាប

32 ម៉ូសា​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ាស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​ដណ្តើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ​វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 លោក​ម៉ូសេ​បាន​ចាត់​គេ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាស៊ើរ ហើយ​គេ​ចាប់​យក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី​ឲ្យ​ចេញ​ពី​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 រួច​ម៉ូសេ​ចាត់​គេ​ទៅ​សង្កេត​មើល​ឯ​ក្រុង​យ៉ាស៊ើ គេ​ក៏​ចាប់​យក​អស់​ទាំង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី ដែល​នៅ​ស្រុក​នោះ ឲ្យ​ចេញ​ទៅ​ផង។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រុក​អាម៉ូ‌រី ស្រុក​កាណាន ស្រុក​គើកា‌ស៊ី និង​ស្រុក​យេប៊ូស»។


ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​កណ្តាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។


ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កំទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។


កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូរ និង​បេអូន


អាត្រូត–សូផាន យ៉ាស៊ើរ យ៉ុកបិហា


ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ាស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្តាល​ស្រុក​អាំម៉ូន រហូត​ដល់​អា‌រ៉ូអ៊ើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។


យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កំចាត់​ស្តេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ​ជំនះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម