អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
យ៉ូប 6:11 - អាល់គីតាប ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើកម្លាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត? តើចុងបំផុតខ្ញុំនឹងទៅជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់ |
អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
ខ្ញុំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត ដែលប៉ើងតាមខ្យល់ តើទ្រង់ដេញតាមប្រហារខ្ញុំធ្វើអ្វី?
ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ គឺនរ៉កា ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
«លោកប៉ិនប្រសប់ជួយ អ្នកដែលគ្មានកម្លាំងមែន! លោកប៉ិនប្រសប់ជួយស្រោចស្រង់ មនុស្សទន់ខ្សោយ!
ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ទ្រង់ធ្វើឲ្យខ្ញុំទន់ជង្គង់ ទ្រង់បង្រួញអាយុជីវិតរបស់ខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមប្រាប់ឲ្យខ្ញុំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំផង តើខ្ញុំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតខ្ញុំផុយដល់កំរិតណា?។
ទ្រង់បានបង្កើតជីវិតខ្ញុំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតខ្ញុំខ្លីបំផុតនៅចំពោះទ្រង់ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក