យ៉ូប 36:29 - អាល់គីតាប តើនរណាអាចយល់ដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាយល់ពីពពករសាត់ ឬពីសៀងផ្គរនៅឯពន្លារបស់ព្រះអង្គបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាអាចយល់ដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន |
នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
ពេលណាទ្រង់កំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
តើអ្នកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។
តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក ព្រមទាំងផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក
គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
ក៏ប៉ុន្តែ នៅពេលឮទ្រង់គំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ទ្រង់លាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
អុលឡោះតាអាឡាធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេង ។
ទ្រង់ដែលនៅពីលើលំហអាកាស ទ្រង់មើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ទ្រង់ដំឡើងផ្ទៃមេឃធ្វើជាដំណាក់ ដូចដំឡើងដំណាក់របស់អុលឡោះ។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។