មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
យ៉ូប 34:36 - អាល់គីតាប សូមសួរចម្លើយអៃយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចប់ ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសួរចម្លើយលោកយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចុង ដោយព្រោះចំឡើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់ |
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
ហេតុអ្វីបានជាអ្នកចូលចិត្តដើរតាមផ្លូវចាស់ ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
ទ្រង់បានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
ហេតុអ្វីបានជាអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ទ្រង់ មិនឃើញទ្រង់រកយុត្តិធម៌ឲ្យ?
ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គឺគាត់ពោលពាក្យប្រឆាំងនឹងអុលឡោះ ហើយបង្កឲ្យមានការសង្ស័យ ក្នុងចំណោមពួកយើង»។
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
ឱអុលឡោះតាអាឡាអើយ សូមស្ទង់ និងល្បងមើលចិត្តខ្ញុំ សូមពិនិត្យមើលជម្រៅចិត្តគំនិតខ្ញុំចុះ។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា ណាពីអៃយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត អុលឡោះជាអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតអុលឡោះជាអម្ចាស់អាណិតអាសូរ និងមេត្ដាករុណាយ៉ាងក្រៃលែង។