ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។
យ៉ូប 31:4 - អាល់គីតាប អុលឡោះជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយទ្រង់រាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គមិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។ |
ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
អុលឡោះស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ ទ្រង់ឃើញអំពើទុច្ចរិតរបស់គេ ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
អុលឡោះជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើទ្រង់ល្បងលមើលខ្ញុំ ទ្រង់មុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ទ្រង់បណ្ដោយឲ្យពួកគេស្មានថា ខ្លួនរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែ ទ្រង់មើលអំពើ ដែលពួកគេប្រព្រឹត្តជានិច្ច។
ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
ខ្ញុំនឹងទូលទ្រង់នូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត ខ្ញុំនឹងចូលទៅជិតទ្រង់ ដោយឥតអាម៉ាស់។
ទ្រង់មិនបែរចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ទ្រង់ប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ នៅស្ថិតស្ថេរ ព្រមទាំងលើកតម្កើងគេថែមទៀតផង។
អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត អុលឡោះតាអាឡាជ្រាបទាំងអស់ ទ្រង់មើលឃើញកិរិយាមារយាទរបស់គេ។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។
លោកណាថាណែលសួរអ៊ីសាថា៖ «តើតួនដែលស្គាល់ខ្ញុំពីអង្កាល់?»។ អ៊ីសាឆ្លើយថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។