ប្រសិនបើទ្រង់កំទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើទ្រង់ឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
យ៉ូប 3:23 - អាល់គីតាប ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតអុលឡោះបានដាក់របងព័ទ្ធជុំវិញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលរកផ្លូវចេញពុំរួច ជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ |
ប្រសិនបើទ្រង់កំទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើទ្រង់ឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
ទ្រង់ចង់យកខ្នោះមកដាក់ជើងខ្ញុំ ទ្រង់ឃ្លាំមើលអ្វីៗទាំងអស់ ដែលខ្ញុំប្រព្រឹត្ត សូម្បីតែដានជើងខ្ញុំ ក៏ទ្រង់តាមពិនិត្យមើលដែរ។
នោះតោងដឹងថាអុលឡោះទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ទ្រង់បោះសំណាញ់របស់ទ្រង់មកលើខ្ញុំ។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។
ភ្នែកខ្ញុំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំលើកដៃឡើងទៅរកទ្រង់!
ម្នាលកូនចៅរបស់យ៉ាកកូបអើយ! ម្នាលប្រជាជនអ៊ីស្រអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ អុលឡោះតាអាឡាមិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ម្ចាស់របស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ ឲ្យខ្ញុំឡើយ។
ទ្រង់ចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ទ្រង់យកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។