អេសាយ 40:27 - អាល់គីតាប27 ម្នាលកូនចៅរបស់យ៉ាកកូបអើយ! ម្នាលប្រជាជនអ៊ីស្រអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ អុលឡោះតាអាឡាមិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ម្ចាស់របស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ ឲ្យខ្ញុំឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 យ៉ាកុបអើយ ហេតុអ្វីបានជានិយាយ អ៊ីស្រាអែលអើយ ហេតុអ្វីបានជាពោលថា៖ “ផ្លូវរបស់អញត្រូវបានលាក់ពីព្រះយេហូវ៉ា ហើយយុត្តិធម៌របស់អញបានរំលងផុតពីព្រះរបស់អញ” ដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលអ្នកប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់អ្នកបានរំលងផុតពីព្រះនៃអ្នកដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ សូមមើលជំពូក |