យ៉ូប 18:4 - អាល់គីតាប ឱអ្នកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែអ្នកឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱលោកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។ |
កំហឹងរបស់ទ្រង់ប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ទ្រង់សម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ គាត់ចាត់ទុកយើងដូចសត្វធាតុ? ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងីល្ងើ?
ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ ហើយអណ្ដាតភ្លើងនៅចង្ក្រាន របស់គេក៏លែងភ្លឺដែរ។
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី សេចក្ដីស្រឡាញ់របស់យើង មិនឃ្លាតចេញពីអ្នកឡើយ រីឯសម្ពន្ធមេត្រីរបស់យើង ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ ក៏មិនប្រែប្រួលដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលអាណិតមេត្តាអ្នក។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ អុលឡោះតាអាឡាមើលអ្វីពុំឃើញទេ”។
ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។
នៅទីណាក៏ដោយ ពេលអ៊ីព្លេសចូលម្ដងៗ វាផ្ដួលកូនខ្ញុំលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំបានសុំសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។
ពេលអ៊ីព្លេសចូលម្ដងៗវាស្រែករើបំរះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ អ៊ីព្លេសក៏ចេញទៅ ទុកឲ្យកូនខ្ញុំនៅគ្រាំគ្រា។