Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:18 - អាល់គីតាប

18 នៅ​ទី​ណា​ក៏​ដោយ ពេល​អ៊ីព្លេស​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​សិស្ស​របស់​តួន​ឲ្យ​ដេញ​អ៊ីព្លេស​នេះ​ដែរ ប៉ុន្ដែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ហើយ​នៅ​ពេល​ណា​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ វា​ផ្ដួល​កូនខ្ញុំ​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ និង​រឹង​ខ្លួន​ក្រញង់​ ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ

សូមមើលជំពូក ចម្លង




ម៉ាកុស 9:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កំហឹង​របស់​ទ្រង់​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ទ្រង់​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។


ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។


មាន​ស្ដ្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​ជួប​អ៊ីសា ហើយ​អង្វរ​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង! កូន​ស្រី​ខ្ញុំ​ត្រូវ​អ៊ីព្លេស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។


ខ្ញុំ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​បាន​ទេ»។


រីឯ​អស់​អ្នក​ដែល​ជាប្រជាជនក្នុង​នគរ​អុលឡោះ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!”ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ដ ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​អុលឡោះ​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។


ក្នុង​ចំ‌ណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! ខ្ញុំ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​មក​រក​តួន ដ្បិត​វា​មាន​អ៊ីព្លេស​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


គេ​ក៏​នាំ​វា​ចូល​មក​ជិត​អ៊ីសា។ កាល​អ៊ីព្លេស​ឃើញ​អ៊ីសា វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់​ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។


វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ​ក្មេង​នៅ​ដេក​ស្ដូក​ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។


កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ខឹង​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។


ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ​គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​អុលឡោះ​បម្រុង​ទុក ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ​សុង អស់‌កល្ប​ជា‌និច្ច!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម