Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:9 - អាល់គីតាប

9 ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ គាត់​ឆ្លើយ​ទ្រង់​វិញ​ថា៖ «អុលឡោះ ខ្ញុំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណាស​ថា៖ «ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?» លោក​តប​ថា៖ «ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ លោក​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ

សូមមើលជំពូក ចម្លង




យ៉ូណាស 4:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អហាប់​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ខឹង ព្រោះ​តែ​ពាក្យ​សំដី​ដែល​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​និយាយ​ថា “ខ្ញុំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ជូន​ស្តេច​បាន​ទេ”។ ស្តេច​ដេក​លើ​គ្រែ​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​ពិសា​ឡើយ។


ឱ​អ្នក​ដែល​អារ​សាច់​ខ្លួន​ឯង ព្រោះ​តែ​កំហឹង​អើយ តើ​គួរ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ឲ្យ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​អ្នក​ឬ?


សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​អ្នក រហូត​ដល់​ទៅ​មាក់‌ងាយ​ទ្រង់ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​សំណូក​ដ៏​ច្រើន ទាក់‌ទាញ​អ្នក​ឲ្យ​វង្វេង​ដែរ!


ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។


ពេល​ឃើញ​ដូច្នេះ យូណើស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ គាត់​ខឹង​យ៉ាង​ខ្លាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «សូម​គិត​មើល៍! អ្នក​អាណិត​រុក្ខ‌ជាតិ​ដែល​អ្នក​មិន​បាន​ហត់‌នឿយ​ដាំ​វា​ទាល់​តែ​សោះ។ វា​ដុះ​ឡើង​តែ​មួយ​យប់ រួច​វិនាស​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។


លុះ​ដល់​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កំដៅ​ចាំង​មក​លើ​ក្បាល​យូណើស ធ្វើ​ឲ្យ​គាត់​ល្វើយ​កម្លាំង គាត់​ទូរអា‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ខ្ញុំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី ជា​មួយ​ខ្ញុំ»។


តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​អុលឡោះ​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។


នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។


ដោយ​នាង​ដេលី‌ឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំ‌សុន​ក៏​ធុញ​ថប់​ស្ទើរ​ស្លាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម