យ៉ូប 17:16 - អាល់គីតាប សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ផ្នូរខ្មោច ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់ ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។ |
រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។
មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅក្នុងផ្នូរខ្មោច ក៏ពុំអាចឡើងមកវិញបានដែរ។
ឱអុលឡោះតាអាឡាអើយ សូមឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់មុខនឹងខ្ញុំឡើយ ដ្បិតខ្ញុំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”
ទឹកសមុទ្របានឡើងដល់ច្រមុះខ្ញុំ សេចក្ដីអន្តរាយមករួបរឹតខ្ញុំ មានសារាយមករុំព័ទ្ធក្បាលខ្ញុំដែរ។
យើងនឹកក្នុងចិត្ដថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើអុលឡោះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។