Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 17:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​នឹង​ចុះ​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​យើង​បាន​សំរាក​ជា​មួយ​គ្នា​ក្នុង​ធូលី​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា ចូល​ក្នុង​ធូលី​ដីឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ផ្នូរ​ខ្មោច ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង




យ៉ូប 17:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា ក៏​ឆ្លើយ​ឡើង​ថា


ឆ្អឹង​គេ​ពេញ​កំឡាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែនឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា​មួយ​នឹង​ខ្លួន​គេ​ដែរ។


គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​អស់​ទាំង​មនុស្ស​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា​បាន​ទៅ​មុខ​គេ​ដែរ


អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ លឿន​ជាង​ត្រល់​ដំបាញ​ផង ហើយ​ក៏​កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ។


អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល មើល គេ​និយាយ​ថា ឆ្អឹង​យើង​រាល់​គ្នា​ស្ងួត‌ហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់​ទៅ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ស្រឡះ​ផង


ទឹក​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូលបង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ


យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម