យ៉ូប 16:12 - អាល់គីតាប ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត ទ្រង់មកអង្រួនខ្ញុំឲ្យវឹកវរ ទ្រង់ចាប់កញ្ចឹងកខ្ញុំ ហើយបោកខ្ញុំឲ្យដួល ទ្រង់ចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត ព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរ ព្រះអង្គចាប់កញ្ចឹងកខ្ញុំ ហើយបោកខ្ញុំឲ្យដួល ព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីដើមខ្ញុំមានសេចក្ដីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់ |
អុលឡោះប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ទ្រង់ប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
ទ្រង់បានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
នៅគ្រាដែលចង្កៀងរបស់ទ្រង់បំភ្លឺខ្ញុំ ហើយពន្លឺរបស់ទ្រង់នាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។
ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។
ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែអុលឡោះតាអាឡានឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។
ដ្បិតព្រួញរបស់អុលឡោះជាម្ចាស់ដ៏មានអំណាចបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ អុលឡោះធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
តើខ្ញុំជាសមុទ្រ ឬជាសត្វដ៏សំបើម ដែលរស់នៅក្នុងសមុទ្រឬ បានជាទ្រង់ដាក់អ្នកយាមល្បាត នៅជុំវិញខ្ញុំបែបនេះ?
ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់?
ទ្រង់វាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ទ្រង់ធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
មិនគួរណាទ្រង់បំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។
អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំអះទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។