Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 16:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះអង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ ព្រះអង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំ ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ទ្រង់​បាន​បំបាក់​បំបែក​ខ្ញុំ អើ ទ្រង់​បាន​ចាប់​កញ្ចឹង‌ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កំទេច​ផង ក៏​បាន​បញ្ឈរ​ខ្ញុំ​ឡើង​ទុក​ជា​ទី​វង់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត ទ្រង់​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ ទ្រង់​ចាប់​កញ្ចឹង‌ក​ខ្ញុំ ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល ទ្រង់​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

សូមមើលជំពូក ចម្លង




យ៉ូប 16:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​រត់​ឆ្ពោះ​ទៅ​ទាស់​នឹង​ព្រះ‌អង្គ ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់


ព្រះ​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មេ​កំណាច។


ដ្បិត​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច


គឺ​កាល​ចង្កៀង​នៃ​ព្រះ‌អង្គ​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ព្រះ‌អង្គ


ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្ដី​សម្រាក​ឡើយ គឺ​មាន​តែ​ទុក្ខ​ព្រួយ​ប៉ុណ្ណោះ»។


ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់។


ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។


តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សម្បើម នៅ​ក្នុង​សមុទ្រ​ឬ? បាន​ជា​ព្រះ‌អង្គ​ដាក់​អ្នក​យាម​ឲ្យ​មើល​ទូល‌បង្គំ?


ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ទុក​ដូច​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ ក្លាយ​ជា​អ្នក​រំខាន​ព្រះ‌អង្គ?


ដ្បិត​ព្រះ‌អង្គ​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​ច្រើន​ឡើង​ដោយ​ឥត​ហេតុ


តែព្រះ‌អង្គ​បាន​បំបាក់​យើង​ខ្ញុំ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។


ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំផ្ទួនៗ​រាល់​ថ្ងៃ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង


កាល​ពួក​អ៊ីស្រា‌អែល​ចាប់​កាន់​នោះ​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​អ្នក នោះ​អ្នក​ក៏​បាក់​ទៅ ធ្វើ​ឲ្យ​គេ​ថ្លស់​ចង្កេះ​ទាំង​អស់​គ្នា។


អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ​នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នេះ​ធ្លាក់​លើ អ្នក​នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ»។


ហើយ​ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ។ មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ​គុណ​ពួក​គាត់ តែ​ក្រុម​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​អរ​គុណ​ពួក​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម