សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។
យ៉ូប 15:5 - អាល់គីតាប សេចក្ដីទុច្ចរិតជំរុញឲ្យអ្នកស្រដីចេញមក អ្នកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមក លោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់ |
សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
ចំណែកឯអ្នកវិញ អ្នកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចអុលឡោះ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះទ្រង់បានទៀត!
កាលមិត្តភក្ដិទាំងបីនាក់របស់អៃយ៉ូប ឃើញគាត់ប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅគាត់វិញ។
ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្តើមខឹងជាខ្លាំង។ គាត់ខឹងនឹងអៃយ៉ូប ព្រោះអៃយ៉ូបប្រកាន់ថាខ្លួនគាត់សុចរិតនៅចំពោះអុលឡោះ។
ទ្រង់រំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់ ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។
អណ្ដាតរបស់ពួកគេជាព្រួញពិស គេពោលតែពាក្យបោកបញ្ឆោត មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម ទៅកាន់អ្នកដទៃ តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។