Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 15:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​ឧបាយ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​លោក​ស្រដី​ចេញ​មក លោក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​អ្នក​ស្រដី​ចេញ​មក អ្នក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។

សូមមើលជំពូក ចម្លង




យ៉ូប 15:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។


ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​មាន​សេចក្ដី​ចំរើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ថ្នាំង‌ថ្នាក់​ព្រះ‌ហឫទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច​របស់​ខ្លួន​ទុក​ជា​ព្រះ​ហើយ។


អើ អ្នក​បំផ្លាញ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក‌ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង


ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ


ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​លែង​ឆ្លើយ​នឹង​យ៉ូប ពី​ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ


នៅ​ខណ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ


ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ


ទ្រង់​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង‌វៃ


ជា​ពួក​អ្នក​ដែល​បាន​សំលៀង​អណ្តាត​ដូច​ជា​សំលៀង​ដាវ ព្រម​ទាំង​ដំរង់​ព្រួញ​គេ គឺ​ជា​ពាក្យ​ជូរ​ចត់


អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ


ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច


បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម