យ៉ូប 15:27 - អាល់គីតាប មុខគេឡើងខ្លាញ់ ហើយបានចំរុងចំរើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង |
ចំណែកឯអស់លោក សូមអញ្ជើញមកវិញ ហើយថ្លែងសាជាថ្មីចុះ ខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោក គ្មានអ្នកប្រាជ្ញសោះឡើយ។
អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯខ្ញុំវិញ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។
ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។
គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។
ជាហេតុនាំឲ្យអុលឡោះខឹង ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រអែលផងដែរ។
ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។
ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកំរិត ពួកគេមិនគិតពីយុត្តិធម៌ទេ ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ ពួកគេចេះតែចំរើនឡើង ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
អ៊ីស្រអែល បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលអុលឡោះតាអាឡា ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយអុលឡោះដែលជាថ្មដា និងជាអ្នកសង្គ្រោះរបស់ខ្លួន។