សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
យ៉ូប 13:16 - អាល់គីតាប ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះទ្រង់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅ នៅចំពោះព្រះអង្គមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន |
សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
ខ្ញុំនឹងជជែកតវ៉ាជាមួយទ្រង់ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ទ្រង់ដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលអុលឡោះយកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរទ្រង់ឡើយ។
រីឯអស់អ្នកដែលបំភ្លេចអុលឡោះ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។
អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
អុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំសូមច្រៀងជូនទ្រង់ ទ្រង់សង្គ្រោះខ្ញុំ ទ្រង់ជាម្ចាស់របស់ខ្ញុំ ខ្ញុំសូមសរសើរតម្កើងទ្រង់។ ទ្រង់ជាម្ចាស់នៃឪពុករបស់ខ្ញុំ ខ្ញុំសូមលើកតម្កើងទ្រង់។
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រអែលបាន។
ដ្បិតអុលឡោះជាអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ “យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី»។