ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 11:4 - អាល់គីតាប

គាត់​មាន​ប្រសាសន៍​ថា: “អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ ដូច​ទ្រង់​ជ្រាប​ស្រាប់​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​និយាយ​ថា "គោល‌លទ្ធិ​របស់​ខ្ញុំ​ស្អាត​បរិ​សុទ្ធ ខ្ញុំ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ "។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ថា: “អ្វីៗ​ដែល​ទូលបង្គំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ ទូលបង្គំ​ជា​មនុស្ស​បរិសុទ្ធ ដូច​ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ

សូមមើលជំពូក



យ៉ូប 11:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អំណាច​របស់​ទ្រង់​បាន​ដែរ។


ខ្ញុំ​បន់​ឲ្យ​តែ​អុលឡោះ​មាន​បន្ទូល គឺ​សូម​ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ផ្ទាល់​តែ​ម្ដង។


គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​វិសុទ្ធ ចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។


«តើ​អ្នក​ស្មាន​ថា​អ្នក​ត្រូវ​ទាំង​ស្រុង​ឬ? តើ​អ្នក​អាច​ពោល​ថា អ្នក​សុចរិត ជាង​អុលឡោះ​ឬ?


ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កំរិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​បន្ទូល​របស់​ទ្រង់​ដ៏‌វិសុទ្ធ​ឡើយ។


ទ្រង់​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ទ្រង់? ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ទុក​ខ្ញុំ ដូច​ជា​ផ្ទាំង​ស៊ីប? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ទ្រង់?


ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។


តែ​ត្រូវ​ទុក​ឲ្យ​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​សំដែង​អំណាច ក្នុង​ចិត្ដ​គំនិត​របស់​បង​ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​នោះ​ជា‌និច្ច