ទ្រង់ក៏មានបន្ទូលថា៖ «អ្នកមិនបានសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។
យ៉ាកុប 4:3 - អាល់គីតាប បងប្អូនសូមដែរ តែឥតបានទទួល ព្រោះបងប្អូនសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។ Khmer Christian Bible អ្នករាល់គ្នាសុំដែរ ប៉ុន្ដែមិនបានទទួលអ្វីឡើយ ពីព្រោះអ្នករាល់គ្នាសុំដោយបំណងអាក្រក់ គឺអ្នករាល់គ្នាចង់បាន សម្រាប់តែចាយបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្ដីសំរើបរបស់អ្នករាល់គ្នាវិញ |
ទ្រង់ក៏មានបន្ទូលថា៖ «អ្នកមិនបានសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។
គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ គេស្រែកហៅអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបនឹងពួកគេឡើយ។
ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
អ្នកណាធ្វើជាថ្លង់ មិនឮសំរែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
អុលឡោះមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកជូនដោយបំណងអាក្រក់។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។
«រីឯអ្នកវិញ កុំទូរអាអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬទូរអាឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេជូនគូរបានដុត និងជំនូនផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
អ្នករាល់គ្នាស្រែកអង្វរអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបមកវិញឡើយ ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។
អ៊ីសាមានប្រសាសន៍ថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ យ៉ាកកូប និងយ៉ូហានឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។
អ៊ីសាមានប្រសាសន៍ថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។
ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរកតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។
ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។
ពេលកូនលោកឪពុកត្រឡប់មកវិញ លោកឪពុកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកឪពុកទាំងអស់ជាមួយស្រីញី”។
ការទាស់ទែងឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូនកើតមកពីអ្វី? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?
អ្វីៗក៏ដោយឲ្យតែយើងសូម យើងមុខជាទទួលពីទ្រង់មិនខាន ព្រោះយើងកាន់តាមហ៊ូកុំរបស់ទ្រង់ និងប្រព្រឹត្ដអំពើណាដែលពេញចិត្តទ្រង់។
ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់ គឺថា ប្រសិនបើយើងសូមអ្វី ស្របតាមបំណងរបស់ទ្រង់ នោះទ្រង់នឹងស្តាប់យើងជាមិនខាន។