Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:3 - Khmer Christian Bible

3 អ្នក​រាល់គ្នា​សុំ​ដែរ​ ប៉ុន្ដែ​មិន​បាន​ទទួល​អ្វី​ឡើយ​ ពី​ព្រោះ​អ្នក​រាល់គ្នា​សុំ​ដោយ​បំណង​អាក្រក់​ គឺ​អ្នក​រាល់គ្នា​ចង់​បាន​ សម្រាប់​តែ​ចាយ​បំពេញ​ចិត្ដ​ស្រើបស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 អ្នករាល់គ្នា​ទូល​សុំ​ដែរ ប៉ុន្តែ​មិន​ទទួលបាន ពីព្រោះ​អ្នករាល់គ្នា​ទូល​សុំ​ដោយបំណង​មិនត្រឹមត្រូវ គឺ​ដើម្បី​ចំណាយ​សម្រាប់​តណ្ហា​របស់អ្នករាល់គ្នា​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​រាល់​គ្នា​ទូល​សូម​ដែរ តែ​មិន​បានទទួល ព្រោះអ្នក​រាល់​គ្នា​ទូល​សូម​ដោយបំណង​អាក្រក់ សម្រាប់​តែ​នឹង​បំពេញ​ចិត្តស្រើប​ស្រាល​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បង​ប្អូន​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង​ប្អូន​សូម​ដោយ​បំណង​អាក្រក់ គឺ​បង​ប្អូន​ចង់​បាន​សម្រាប់​តែ​បំពេញ​ចិត្ដ​ស្រើប​ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




យ៉ាកុប 4:3
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​មិន​ដឹង​ថា​ អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​នេះ​បាន​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ផឹក​បាន»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?»​


ដ្បិត​អ្នកណា​សុំ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ​


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។​ នៅ​ទីនោះ​ គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។​


ប៉ុន្ដែ​នៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​ លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។​


តើ​ការ​ទាស់ទែង​ និង​ជម្លោះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​កើត​មក​ពី​ណា‍?​ តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើបស្រាល​ ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់គ្នា​ទេ​ឬ?​


ហើយ​យើង​ទូល​សុំ​អ្វី​ក៏​ដោយ​ នោះ​យើង​នឹង​ទទួល​បាន​ពី​ព្រះអង្គ​ ព្រោះ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​


នេះ​ជា​សេចក្ដី​ក្លាហាន​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ​ គឺ​ថា​ បើ​យើង​សូម​អ្វី​តាម​បំណង​របស់​ព្រះអង្គ​ នោះ​ព្រះអង្គ​នឹង​ស្ដាប់​យើង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម