Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:14 - អាល់គីតាប

14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង​នៅ​ចំពោះ​ទ្រង់ គឺ​ថា ប្រសិន​បើ​យើង​សូម​អ្វី ស្រប​តាម​បំណង​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ស្តាប់​យើង​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ គឺថា​ប្រសិនបើ​យើង​ទូល​សុំ​អ្វី​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​សណ្ដាប់​យើង‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 នេះ​ជា​សេចក្ដី​ក្លាហាន​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ​ គឺ​ថា​ បើ​យើង​សូម​អ្វី​តាម​បំណង​របស់​ព្រះអង្គ​ នោះ​ព្រះអង្គ​នឹង​ស្ដាប់​យើង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នេះ​ជា​ទំនុក​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ‌អង្គ គឺ​ថា បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ស្តាប់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ព្រះ‌សណ្ដាប់​យើង​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យើង​ក៏​មាន​សេចក្ដី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:14
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី។


ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ទ្រង់ ហើយ​ទ្រង់​ស្តាប់​សំរែក​នេះ។


ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


ពេល​ខ្ញុំ​ខ្វល់​ខ្វាយ ខ្ញុំ​ស្មាន​ថា ទ្រង់​បាន​បណ្តេញ​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ទ្រង់​ហើយ ប៉ុន្តែ ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។


ពេល​មនុស្ស​សុចរិត​ស្រែក​រក​ទ្រង់ អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​គេ ហើយ​ទ្រង់​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។


ដ្បិត​អុលឡោះ‌តាអាឡា​ស្តាប់ ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជាប់​ឃុំ‌ឃាំង ទ្រង់​មិន​បំភ្លេច​គេ​ឡើយ។


មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី អុលឡោះ​រមែង​ប្រទាន​ឲ្យ។


អុលឡោះ‌តាអាឡា​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ទ្រង់​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត។


«ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សំដែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។


អ្វី​ក៏​ដោយ ឲ្យ​តែ​អ្នក​រាល់​គ្នា​ទូរអា​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។


ចំពោះ​ខ្ញុំ ខ្ញុំ​ដឹង​ថា ទ្រង់​ស្តាប់​ខ្ញុំ​ជានិច្ច ប៉ុន្ដែ ខ្ញុំ​សុំ​ទ្រង់​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ​ជឿ​ថា ទ្រង់​ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»។


អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​អុលឡោះ​ជា​បិតា​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា។


បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។


មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។


យើង​ដឹង​ស្រាប់​ហើយ​ថា​អុលឡោះ​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ទ្រង់​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ និង​ប្រព្រឹត្ដ​តាម​ចិត្ត​ទ្រង់​ប៉ុណ្ណោះ។


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស និង​ដោយ​មាន​ជំនឿ​លើ​គាត់​យើង​មាន​ចិត្ដ​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​អុលឡោះ​ទាំង​ទុក​ចិត្ដ។


ហេតុ​នេះ សូម​បង​ប្អូន​កុំ​លះ‌បង់​ចិត្ដ​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ទទួល​រង្វាន់ យ៉ាង​ធំ​នោះ​ឡើយ


ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ហើយ


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​បុត្រា ដែល​គ្រប់‌គ្រង​លើ​ដំណាក់​នៃ​អុលឡោះ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ដំណាក់​របស់​អុលឡោះ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ដ​រឹង‌ប៉ឹង និង​ពឹង​ផ្អែកជាប់​ជានិច្ច​មែន​នោះ។


បង​ប្អូន​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង​ប្អូន​សូម​ដោយ​បំណង​អាក្រក់ គឺ​បង​ប្អូន​ចង់​បាន​សម្រាប់​តែ​បំពេញ​ចិត្ដ​ស្រើប​ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម