សម្តេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត។
យ៉ាកុប 3:15 - អាល់គីតាប ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីអុលឡោះទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អ៊ីព្លេស ព្រះគម្ពីរខ្មែរសាកល ប្រាជ្ញាបែបនេះ មិនមែនចុះមកពីខាងលើទេ គឺមកពីខាងលោកីយ៍ ខាងសាច់ឈាម និងខាងអារក្សវិញ។ Khmer Christian Bible ប្រាជ្ញាបែបនេះមិនមែនមកពីស្ថានលើទេ ផ្ទុយទៅវិញ ជាប្រាជ្ញារបស់លោកិយ ជាប្រាជ្ញារបស់មនុស្ស និងជាប្រាជ្ញារបស់អារក្សសាតាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាជ្ញាបែបនោះមិនមែនមកពីស្ថានលើទេ គឺជាប្រាជ្ញារបស់លោកីយ៍ របស់សាច់ឈាម និងរបស់អារក្សវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញាបែបនេះមិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ |
សម្តេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត។
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
នៅគ្រានោះ យោបល់របស់លោកអហ៊ីថូផែលមានឥទ្ធិពលដូចបន្ទូលរបស់អុលឡោះដែរ។ ស្តេចទត និងស្តេចអាប់សាឡុមតែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់គាត់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់អុលឡោះទៅទៀត»។
អុលឡោះបានចាត់បុត្រារបស់ទ្រង់ ឲ្យមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារបុត្រាវិញ។
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។
ផ្ទុយទៅវិញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
រីឯមនុស្សដែលពុំបានទទួលរសអុលឡោះ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីរសអុលឡោះបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែរសអុលឡោះប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
មកពីបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ សឲ្យឃើញថា បងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយសហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។
រសអុលឡោះមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្ដនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្ដនឹងសេចក្ដីប្រៀនប្រដៅរបស់អ៊ីព្លេស។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ
រីឯប្រាជ្ញាមកពីអុលឡោះវិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ បន្ទាប់មកជាប្រាជ្ញាផ្ដល់សន្ដិភាព មានអធ្យាស្រ័យ ទុកចិត្ដគ្នា ពោរពេញទៅដោយចិត្ដមេត្ដាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។
អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានរសអុលឡោះនៅជាមួយទេ។
នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះអ៊ីព្លេស ឬហ្សៃតនដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់អ៊ីព្លេសហ្សៃតន”ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។