យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
យេរេមា 50:5 - អាល់គីតាប ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ ពួកគេរួមរស់ជាមួយអុលឡោះតាអាឡា ដោយចងសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ ពួកគេរួមរស់ជាមួយព្រះអម្ចាស់ ដោយចងសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខដំរង់ទៅចំពោះក្រុងនោះ ដោយពាក្យថា ចូរមកយើងនឹងភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។ |
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
អុលឡោះក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះទ្រង់បានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលបានឡើយ។ មានតែទ្រង់ទេដែលប្រទានជ័យជំនះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតអុលឡោះ នៅលើភ្នំស៊ីយ៉ូន។
នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។
នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
«ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ នាងព្រហ្មចារីអ៊ីស្រអែលអើយ ចូរវិលត្រឡប់មកវិញ ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
បន្តិចទៀត ពួកអ្នកយាមនឹងស្រែក នៅលើភ្នំអេប្រាអ៊ីមថា: “ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន ថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់យើង!”»
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។
យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។ ទ្រង់បានធ្វើឲ្យពួកយើងរបួស ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ ទ្រង់បានប្រហារពួកយើង ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។
អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេប្រគល់ខ្លួនទៅអ៊ីសាជាអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមបំណងរបស់អុលឡោះដែរ។