ស្តេចទតមានប្រសាសន៍ទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែកូនបង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើអុលឡោះតាអាឡាបង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកពុនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្តាសាយើងទៅ!
យេរេមា 50:21 - អាល់គីតាប «ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម វាយលុកអ្នកស្រុកពេកូដ ចូរកំទេច និងប្រហារពួកគេ ឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង បានបង្គាប់ដល់អ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែម ចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នក នៅស្រុកពេកូឌ ដែរ ចូរសម្លាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម វាយលុកអ្នកស្រុកពេកូដ ចូរកម្ទេច និងប្រហារពួកគេ ឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង បានបង្គាប់ដល់អ្នក» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង |
ស្តេចទតមានប្រសាសន៍ទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែកូនបង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើអុលឡោះតាអាឡាបង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកពុនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្តាសាយើងទៅ!
មួយវិញទៀត យើងលើកទ័ពមកវាយកំទេចកន្លែងនេះ ស្របតាមបំណងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បង្គាប់ឲ្យយើងមកវាយកំទេចក្រុងនេះ»។
«ស្តេចស៊ីរូស ជាស្តេចស្រុកពែរ្សមានប្រសាសន៍ដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ទ្រង់បញ្ជាឲ្យយើងសង់ដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជូនទ្រង់។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យអុលឡោះជាម្ចាស់របស់គេ នៅជាមួយគេ»។
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
យើងនិយាយអំពីស្តេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងម៉ាស្ជិទឡើងវិញ”។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
យើងនឹងបញ្ជាឲ្យពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកំទេចចោលទៀតផង។ យើងនឹងធ្វើឲ្យក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសាន គ្មានប្រជាជនរស់នៅ»។
អ្នកណាបំពេញកិច្ចការរបស់អុលឡោះតាអាឡា ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
ជនជាតិបាប៊ីឡូន និងជនជាតិខាល់ដេទាំងអស់ អ្នកស្រុកពេកុដ សូអា និងកូអា ព្រមទាំងជនជាតិអាស្ស៊ីរីទាំងប៉ុន្មានក៏លើកគ្នាមកដែរ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ពួកគេសុទ្ធតែជាទេសាភិបាល និងមេដឹកនាំ ជានាយទាហានដ៏ខ្ពង់ខ្ពស់ ហើយសុទ្ធតែជាអ្នកជិះសេះដ៏ចំណាន។
អុលឡោះជាជំរករបស់អ្នក តាំងពីដើមរៀងមក ដៃរបស់ទ្រង់ទ្រអ្នកជានិច្ច ទ្រង់ដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។