Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 50:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក នៅ​ស្រុក​ពេកូឌ ដែរ ចូរ​សម្លាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​យើង​បាន​បង្គាប់​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 «ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌ថែម វាយ​លុក​អ្នក​ស្រុក​ពេកូដ ចូរ​កម្ទេច និង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង បាន​បង្គាប់​ដល់​អ្នក» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម​ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​ស្រុក​ពេកូឌ​ដែរ ចូរ​សំឡាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 «ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌ថែម វាយ​លុក​អ្នក​ស្រុក​ពេកូដ ចូរ​កំទេច និង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង បាន​បង្គាប់​ដល់​អ្នក» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 50:21
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា៖ «មើល៍ អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេនយ៉ាមីន​នេះ តើ​នឹង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​វា​មក​ហើយ។


ម្យ៉ាង​ទៀត យើង​ឡើង​មក​ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​មាន​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​យើង​ថា "ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ"»។


«ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី មក​យើង​ហើយ ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ដូច្នេះ នៅ​ក្នុង​ពួក​ប្រជាជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ព្រះ‌យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា‌មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ»។:៚


យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​មួយ ដែល​ទមិឡ​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១ ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។


យើង​និយាយ​ពី​ស៊ីរូស​ថា ជា​គង្វាល​របស់​យើង ជា​អ្នក​ដែល​នឹង​សម្រេច​តាម​បំណង​ចិត្ត​យើង​ទាំង​ប៉ុន្មាន ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សង់​ឡើង​វិញ និង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។


ចូរ​អ្នក​ប្រជុំ​គ្នា ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់ ពី​ការ​ទាំង​នេះ​ឬ? អ្នក​មួយ​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ


យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​បង្គាប់ ហើយ​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​ចោល យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។


អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្ដាសា​ដែរ។


ចូរ​ហ៊ោ​ឡើង​ជុំ‌វិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សម្រាប់​ការពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក។


ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​មួយ​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស និង​សត្វក៏​រត់ចេញ​អស់។


ដ្បិត យើង​នឹង​ដាស់​នគរ​ធំៗ​មួយ​ពួក នៅ​ស្រុក​នៅ​ខាង​ជើង​ឡើង ហើយ​បណ្ដាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​តម្រៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ។


គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស‌ស៊ើរ​ជា‌មួយ​គេ​ដែរ ជា​ពួក​កំលោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​ល្បី​ឈ្មោះ គ្រប់​គ្នា​សុទ្ធ​តែ​ជិះ​សេះ​ទាំង​អស់។


ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជានិច្ច ជា​លំនៅ​របស់​អ្នក ហើយ​ព្រះ‌ពាហុ​ដ៏​ជាប់​នៅ​អស់‌កល្ប​ជានិច្ច​ក៏​ទ្រអ្នក។ ព្រះ‌អង្គ​បាន​ច្រាន​ខ្មាំង‌សត្រូវចេញ​ពី​មុខ​អ្នក ហើយ​មាន​ព្រះ‌បន្ទូល​ថា "វិនាស​ទៅ!"។


ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម