Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:25 - អាល់គីតាប

25 មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​កន្លែង​នេះ ស្រប​តាម​បំណង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បង្គាប់​ឲ្យ​យើង​មក​វាយ​កំទេច​ក្រុង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ម្យ៉ាង​ទៀត យើង​ឡើង​មក​ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​មាន​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​យើង​ថា "ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​កន្លែង​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ក្រុង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ចាស់​ពោល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «ខ្ញុំ​ក៏​ជា​ណាពី​ដែរ មាន​ម៉ាឡា‌អ៊ីកាត់​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។


ទោះ​បី​ស្តេច​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្តី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ី‌រី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ស្តេច​វាយ​មិន​ឈ្នះ​ផង។


ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេប​ណា និង​លោក​យ៉ូអា​ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ី‌រី​ថា៖ «សូម​លោក​មេត្តា​និយាយ​មក​យើង​ខ្ញុំ ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្តាប់​ភាសា​លោក​បាន តែ​សូម​កុំ​និយាយ​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។


ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ី‌រី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ស្តេច​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត។


ប៉ុន្តែ ស្តេច​នេ‌កោ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ជម្រាប​ស្តេច​យ៉ូ‌សៀស​ថា៖ «សូម​ជម្រាប​ស្តេច​ស្រុក​យូដា តើ​ខ្ញុំ និង​ស្តេច​មាន​រឿង​អ្វី​នឹង​គ្នា? ខ្ញុំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ស្តេច​ទេ គឺ​ខ្ញុំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ​តើ។ អុលឡោះ​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ​សូម​កុំ​ជំទាស់​នឹង​អុលឡោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ​ឡើយ ក្រែង​លោ​ទ្រង់​ធ្វើ​ឲ្យ​ស្តេច​វិនាស»។


បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើអុលឡោះ‌តាអាឡា​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម