ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 49:7 - អាល់គីតាប

នេះ​ជា​បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​សាសន៍​អេដុម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ? តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ? តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​សាសន៍​អេដំម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ

សូមមើលជំពូក



យេរេមា 49:7
39 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា​មនុស្ស​ពណ៌​ក្រហម)។


អេសាវ​ចង​គំនុំ​យ៉ាកកូប​យ៉ាង​ខ្លាំង ព្រោះ​យ៉ាកកូប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​ខ្ញុំ​សម្លាប់​យ៉ាកកូប​ចោល»។


យ៉ាកកូប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​គាត់ ដើម្បី​ជួប​នឹង​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។


កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។


រីឯ​មេ​កន្ទ្រាញ​របស់​កូន​ចៅ​អេសាវ មាន​រាយ​នាម​ដូច​តទៅ​នេះ: មេ​កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូ កេណាស


ស្តេច​យ៉ូបាប​ស្លាប់​ទៅ ស្តេច​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស


អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។


លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ


មិត្ត‌ភក្ដិ​បី​នាក់​របស់​អៃយ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​គាត់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​គាត់។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។


លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កំទេច​ក្រុង​នេះ​ទៅ! ចូរ​កំទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា: មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀត ដោយ​ប្រើ​ការ​អស្ចារ្យ និង​អំណាច​ផ្សេងៗ យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង រលាយ​សាប​សូន​ទៅ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជា‌ជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន‌ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។


ស្រុក​ដេដាន់ ស្រុក​តេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល អុលឡោះ‌តាអាឡា​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។


អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​វង្វេង‌វង្វាន់ ជាប់​អន្ទាក់។ ពួក​គេ​មាក់‌ងាយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?


ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយ ចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ! ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។


ជន‌ជាតិ​អេដុម ទាំង​ស្ដេច ទាំង​មេ​ដឹក​នាំ ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ជា​អ្នក​ចំបាំង​ដ៏​ពូកែ​ក្ដី ក៏​ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ពួក​ទមិឡ និង​ជា​មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។


គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។


ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។


អុលឡោះ​មក​ពី​ស្រុក​ថេម៉ាន ម្ចាស់​ដ៏‌វិសុទ្ធ​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ទ្រង់។


កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង‌ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។