ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
យេរេមា 46:10 - អាល់គីតាប ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ សងសឹកខ្មាំងសត្រូវ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ ហើយមានឈាមដាបគ្រប់ទិសទី។ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល ធ្វើគូរបាន នៅស្រុកខាងជើង តាមមាត់ទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។ ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់ សងសឹកខ្មាំងសត្រូវ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ ហើយមានឈាមដាបគ្រប់ទិសទី។ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់ នៃពិភពទាំងមូល ធ្វើយញ្ញបូជា នៅស្រុកខាងជើង តាមមាត់ទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត |
ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
ហេតុអ្វីបានជាអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ទ្រង់ មិនឃើញទ្រង់រកយុត្តិធម៌ឲ្យ?
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាមកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនមែនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។
ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
យើងបានគ្រោងទុកថា នឹងដាក់ទោសពួកគេនៅថ្ងៃនេះ ឆ្នាំកំណត់ដែលយើងត្រូវលោះ ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។ ដាវរបស់អុលឡោះតាអាឡានឹងប្រហារស្រុកនេះ ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
«ចូរប្រកាសនៅស្រុកអេស៊ីប ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប និងក្រុងតាផាណែស! ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម ជាបុត្ររបស់ស្តេចយ៉ូសៀស ស្ដេចស្រុកយូដា ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូននេកោដូចតទៅ៖
អ្នករត់លឿនពុំអាចរត់រួចខ្លួនបានឡើយ! អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនបានដែរ! នៅទិសខាងជើង ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ីឡូន និងស្រុករបស់គេ ដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។
ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ! ម្នាក់ៗរត់ប្រាសអាយុ! មិនគួរទុកឲ្យខ្លួនវិនាសសូន្យ ព្រោះតែកំហុសរបស់ក្រុងនេះឡើយ! ដ្បិតពេលនេះជាពេលដែលអុលឡោះតាអាឡាសងសឹក ទ្រង់សងទៅជនជាតិបាប៊ីឡូនវិញ តាមអំពើដែលពួកគេបានប្រព្រឹត្ត!
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលស្ដីអំពីជនជាតិអាំម៉ូន ដែលបានប្រមាថជនជាតិអ៊ីស្រអែល ដូចតទៅ: “ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាល និងផ្ដាច់ជីវិត។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មកបំផ្លាញអ្វីៗទាំងអស់។
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់អុលឡោះ! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។
សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។
គ្រានោះ ជាគ្រាដែលអុលឡោះធ្វើទោសប្រជារាស្ដ្រទ្រង់ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាប។
យើងនឹងធ្វើឲ្យព្រួញរបស់យើង ជោកដោយឈាម ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ គ្មានទាហានណាម្នាក់របស់ពួកគេ គេចផុតពីមុខដាវនេះបានឡើយ គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ នឹងត្រូវវិនាសដូចគ្នា។