ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 26:24 - អាល់គីតាប

លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​ហោរា​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សម្លាប់​លោក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​លោក​យេរេមា​ជានិច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​លោក​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែអ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។

សូមមើលជំពូក



យេរេមា 26:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា លោក​អូបា‌ឌា​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។


ស្តេច​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​ពួក​គេ។


បន្ទាប់​មក​ស្តេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ស្តេច និង​លោក​អសា‌យ៉ា​ជា​អ្នក​បម្រើ​ថា៖


ណាពី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​ជួប​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖


លោក​បារូក​អាន​សេចក្ដី​ដែល​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ម៉ាស្ជិទ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ស្តេច បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


កាល​លោក​មីកា ជា​កូន​របស់​លោក​កេម៉ា‌រា និង​ជា​ចៅ​របស់​លោក​សាផាន ឮ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ


គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយា‌ល័យ​របស់​ស្មៀន​ស្តេច។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួប‌ជុំ​គ្នា គឺ​មាន​លោក​អេលី‌សាម៉ា​ជា​ស្មៀន​ស្តេច លោក​ដេឡា‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​លោក​សេដេ‌គា ជា​កូន​របស់​លោក​ហាណា‌នា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។


ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​ឲ្យ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។


ស្តេច​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ណាពី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែអុលឡោះ‌តាអាឡា​បាន​លាក់​អ្នក​ទាំង​ពីរ។


ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដា‌លា​ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​ឲ្យ​គាត់​នាំ​យេរេមា​ទៅ​ផ្ទះ​របស់​គាត់​វិញ ហើយ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជន។


មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។


ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ​បញ្ជា​ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែក‌ហួរ​សម្លាប់​គាត់។


ប៉ុន្ដែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន


ក៏​ប៉ុន្ដែ ដី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។