Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 18:4 - អាល់គីតាប

4 នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា លោក​អូបា‌ឌា​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​កាល​យេសិ‌បិល​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​មួយរយ​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​មួយ​ពួក​ហាសិប​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​គ្រា​ដែល​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបា‌ឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង នឹង​ទឹក)

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 18:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ


នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ គាត់​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​ឲ្យ​ខ្ញុំ​មួយ​ដុំ​ផង!»។


គ្មាន​នរណា​ជម្រាប​លោក​ម្ចាស់​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា ខ្ញុំ​បាន​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម​ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​ខ្ញុំ​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។


ស្តេច​អហាប់​ប្រាប់​លោក​អូបា‌ឌា​ថា៖ «សូម​អ្នក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ សម្រាប់​សេះ និង​លា​ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស​វាង​សម្លាប់​សត្វ​ទាំង​នេះ»។


ពេល​នោះ អេលី‌យ៉ាសាក់​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​អះលី‌ជំអះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ស្តេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​អេលី‌យ៉ាសាក់ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់​អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​អះលី‌ជំអះ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​អ្នក​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ចៅ‌ហ្វាយ​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។


អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ចៅ‌ហ្វាយ​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម ឲ្យ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។


ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ទ្រង់ ពួក​គេ​បោះ​បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ហើយ​សម្លាប់​ពួក​ណាពី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ទ្រង់​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ទ្រង់​យ៉ាង​ខ្លាំង។


ស្ត្រី​ទាំង​នោះ​អង្វរ​ជន‌ជាតិ​យូដា​ថា៖ «សូម​ជួយ​ផ្ដល់​គំនិត​ឲ្យ​យើង​ខ្ញុំ សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង។ ក្នុង​ពេល​ថ្ងៃ​ពេញ​កំដៅ​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំ ដូច​នៅ​ពេល​យប់​ដែរ សូម​ឲ្យ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំ ជ្រក​កោន​ជា​មួយ​បង​ប្អូន សូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​ឲ្យ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។


ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយ​ដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។


ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល យើង​ឲ្យ​ស្នាក់​អាស្រ័យ


ស្តេច​នឹង​ឆ្លើយ​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ដ​ចំពោះ​យើង​ដែរ”។


លោកីយ៍​ពុំ​សក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម