ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
យេរេមា 23:32 - អាល់គីតាប យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកអ្នកដែលថ្លែងទំនាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យប្រជារាស្ត្ររបស់យើងវង្វេងចេញដោយសារពាក្យកុហករបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកអ្នកដែលទាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យរាស្ត្រអញវង្វេងចេញដោយសារសេចក្ដីកំភូតរបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។ |
ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
ក្បាលគឺពួកអះលីជំអះ និងអ្នកមុខអ្នកការ រីឯកន្ទុយ គឺអ្នកដែលជាណាពីក្លែងក្លាយ។
នៅក្រុងសាម៉ារី យើងបានឃើញពួកណាពី ប្រព្រឹត្តអំពើដ៏អាស្រូវ គឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាល ពួកគេនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ឲ្យវង្វេង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលណាពីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។
«យើងឮពាក្យដែលណាពីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។
យើងប្រឆាំងនឹងពួកណាពីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ចូរចាត់គេឲ្យទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ ដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើឲ្យអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់ឲ្យមកទេ។
ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។
ពួកណាពីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។
ពេលអុលឡោះតាអាឡាបង្គាប់អ្វីមួយ ការនោះត្រូវតែកើតឡើង ក្រៅពីទ្រង់ គ្មាននរណាធ្វើដូច្នេះបានទេ។
ណាពីរបស់ពួកគេជាមនុស្សក្អេងក្អាង ហើយក្បត់មុខងាររបស់ខ្លួន។ អ៊ីមុាំរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទីសក្ការៈ ព្រមទាំងបំពានលើហ៊ូកុំ។
រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
ខ្ញុំសម្រេចចិត្ដធ្វើដូច្នេះ តើខ្ញុំសម្រេចដោយឥតបើគិតឬ? ឬមួយគម្រោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ?
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។