មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
យេរេមា 23:26 - អាល់គីតាប តើណាពីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលថ្លែងទំនាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្ដីនៅក្នុងចិត្តគេ តើដល់កាលណាទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្យាការីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលទាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្ដីនៅក្នុងចិត្តខ្លួនគេ តើដល់កាលណាទៀត |
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
គេបំបិទមាត់ណាពីថា “កុំទាយអី” ហើយប្រាប់អ្នកទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
យើងបានឃើញការផិតក្បត់ តំរេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំវិញថា៖ «ណាពីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។
ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
អ្នកក្រុងសាម៉ារីអើយ ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។ កំហឹងរបស់យើងឆាបឆេះទៅលើ អ្នកក្រុងសាម៉ារី តើដល់ពេលណាទើបពួកគេអាចរស់នៅ ដោយឥតសៅហ្មង?
ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។
ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកតួនមកបង្រៀនតាមទំនើងចិត្ដរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។
ដ្បិតបន្ទូលនៃអុលឡោះដែលណាពីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺរសអុលឡោះដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះឲ្យថ្លែងបន្ទូលក្នុងនាមទ្រង់។