Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:3 - អាល់គីតាប

3 ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​តួន​មក​បង្រៀន​តាម​ទំនើង​ចិត្ដរបស់​គេ គ្រាន់​តែ​ឲ្យ​ពី​រោះ​ត្រចៀក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​គេ​នឹង​មិន​ទ្រាំ​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​ឡើយ ផ្ទុយទៅវិញ គេ​នឹង‍​មាន​ត្រចៀក​រមាស់ ហើយ​ប្រមូល​សម្រាប់​ខ្លួនឯង​នូវ​គ្រូ​ជាច្រើន​ដែល​ស្របនឹង​សេចក្ដីប៉ងប្រាថ្នា​របស់គេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​នឹង‍​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត របស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:3
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ក្នុង​ចំណោម​ណាពី​របស់អុលឡោះ‌តាអាឡា នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះបាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្តី​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​សេចក្តី​អាក្រក់​ប៉ុណ្ណោះ!»។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូរអា​សួរអុលឡោះ‌តាអាឡា​បាន តែ​ខ្ញុំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្តី​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​សេចក្តី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ស្តេច​យ៉ូសា‌ផាត​ឆ្លើយ​ថា៖ «សូម​ស្តេច​កុំ​មាន​ប្រសាសន៍​បែប​នេះ!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។


ទ្រង់​ធ្លាប់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា “ទុក​ឲ្យ​អ្នក​ហត់​នឿយ មក​រក​សម្រាក​លំហែ​កាយ​ចុះ” តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ទ្រង់​ទេ។


គេ​បំបិទ​មាត់​ណាពី​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​អ្នក​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


រីឯ​អ្នក​រាល់​គ្នា​វិញ ពេល​ព្យាការី គ្រូ​ទាយ អ្នក​កាត់​សប្ដិ គ្រូ​ហោរ និង​គ្រូ​ធ្មប់​របស់​អ្នក​រាល់​គ្នា​ប្រាប់​ថា “កុំ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូ‌ក្នេសា!” នោះ​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​គេ​ឡើយ


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ណាពី ឬ​ពួក​អ្នក​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ


គឺ​ពួក​ណាពី​នាំ​គ្នា​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​អុលឡោះ ក្រុម​អ៊ីមុាំ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។


អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយ ដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា “បើ​អ្នក​យក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ស្រា​ខ្លាំង ឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!” អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង ប្រជា‌រាស្ត្រ​នេះ​ណាស់!»។


ពេល​នោះ ពួក​តួន និង​ពួក​អ៊ីម៉ាំ រក​មធ្យោបាយ​ចាប់​អ៊ីសា ដ្បិត​គេ​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ​ពួក​គេ​ខ្លាច​ប្រជា‌ជន។


អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់ កោត​សរសើរ​អើយ! អ្នក​ត្រូវ​វេទនា​ហើយ ព្រោះ​បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ដ ចំពោះ​ពួក​ណាពី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។


អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។


បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ​ដល់​បង​ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន​វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។


ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​រស‌អុលឡោះ​បាន​សំដែង​អំណាច​វិញ


ឥឡូវ​នេះ តើ​បង​ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?


ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ


ចូរ​ចង​ចាំ​ពាក្យ​ដ៏​ត្រឹម​ត្រូវ​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ក្រុម​សាវ័ក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង​ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ហើយ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម