បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
ម៉ាថាយ 8:20 - អាល់គីតាប អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ |
បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
បក្សាបក្សីនាំគ្នាធ្វើសំបុក នៅលើដើមឈើទាំងនោះ ហើយសត្វកុកនាំគ្នាធ្វើទ្រនំ នៅលើដើមឈើទាល។
ខ្ញុំជាមនុស្សកំសត់ទុគ៌ត តែអុលឡោះតាអាឡាបានគិតគូរដល់ខ្ញុំ។ ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកកុំបង្អង់ឡើយ!
ចំពោះខ្ញុំ ខ្ញុំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់ ឱអុលឡោះអើយ! សូមសង្គ្រោះខ្ញុំ សូមលើកខ្ញុំឡើងវិញផង។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ឱអុលឡោះជាស្តេចនៃខ្ញុំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា នៅជិតអាសនៈរបស់ទ្រង់ដែរ។
ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រាមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ គាត់ចូលទៅជិតអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប ហើយគេក៏នាំគាត់ទៅជួបទ្រង់។
បើអ្នកណាពោលពាក្យទាស់នឹងបុត្រាមនុស្ស អុលឡោះនឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងរសអុលឡោះដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬស្លាប់ទៅក្ដី ក៏ទ្រង់មិនលើកលែងទោសឲ្យដែរ»។
យូនើសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រាមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
កាលអ៊ីសាមកដល់ស្រុកសេសារាភីលីព គាត់បានសួរពួកសិស្សថា៖ «មនុស្សទាំងឡាយថាបុត្រាមនុស្សជានរណា?»។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
ពេលអ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងបី អ៊ីសាហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រាមនុស្សរស់ឡើងវិញ»។
អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។
នៅក្នុងចំណោមមនុស្សដែលក្បត់អុលឡោះ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងរបស់អុលឡោះជាបិតា និងម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រាមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់របស់អុលឡោះដែរ។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងរកយុត្ដិធម៌ឲ្យគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រាមនុស្សមកដល់ តើគាត់ឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
នេះជាសញ្ញាសំគាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីយំយូសុះ ព្រមទាំងកូនដេកក្នុងស្នូកសត្វ។
នាងសំរាលបានកូនមួយ ជាកូនច្បង។ នាងរុំកូននោះនឹងសំពត់ រួចដាក់ឲ្យដេកក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ចូរប្រុងស្មារតី និងទូរអាគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រាមនុស្ស»។
នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ស្តេចហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងអ៊ីសា និងសិស្សរបស់គាត់។
អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រាមនុស្សគ្មានទីជំរកសម្រាកសោះឡើយ»។
អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃ បើកចំហ ហើយមានពួកម៉ាឡាអ៊ីកាត់របស់អុលឡោះចុះឡើងនៅពីលើបុត្រាមនុស្ស»។
បណ្ដាជននាំគ្នាសួរអ៊ីសាថា៖ «យើងបានដឹងតាមរយៈហ៊ូកុំថា អាល់ម៉ាហ្សៀសត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រាមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?
លុះយូដាសចេញផុតទៅ អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ បុត្រាមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយអុលឡោះក៏បានសំដែងសិរីរុងរឿងក្នុងបុត្រាមនុស្សដែរ។
ពុំដែលមាននរណាបានឡើងទៅសូរ៉កាឡើយ គឺមានតែបុត្រាមនុស្សប៉ុណ្ណោះ ដែលបានចុះពីសូរ៉កាមក។
កាលនៅវាលរហោស្ថាន ម៉ូសាបានលើកសត្វពស់ឡើងយ៉ាងណា បុត្រាមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រាមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រាមនុស្សនេះហើយ ដែលអុលឡោះជាបិតាបានដៅសញ្ញាសំគាល់»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងឈាមរបស់បុត្រាមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
ចុះបើអ្នករាល់គ្នាឃើញបុត្រាមនុស្សឡើងទៅកន្លែងដែលគាត់នៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។
លោកនិយាយថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រាមនុស្ស ឈរនៅខាងស្ដាំអុលឡោះ»។
ដ្បិតបងប្អូនស្គាល់គុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ស្រាប់ហើយ គឺគាត់មានសម្បត្តិដ៏ច្រើន គាត់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់គាត់។