គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
ម៉ាថាយ 6:2 - អាល់គីតាប ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ Khmer Christian Bible ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ |
គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ ហើយមិនដែលសងវិញឡើយ រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ និងចេះឲ្យរបស់របរទៅអ្នកដទៃ។
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាអុលឡោះតាអាឡា ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើហ៊ូកុំរបស់យើង។
នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យនេះសោះ!
អ៊ីសាឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានប្រសាសន៍ថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?
គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ នៅជាយអាវកាន់តែវែងទៅៗ។
ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។
លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬបន្ដក់ណាមួយក្នុងគីតាបហ៊ូកុំត្រូវរលុបបាត់ឡើយ គឺគីតាបទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។
«កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
«កាលណាអ្នករាល់គ្នាទូរអា កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្ដឈរទូរអា នៅក្នុងសាលាប្រជុំ និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។
មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។
ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។
អ៊ីសាឆ្លើយទៅគេថា៖ «ណាពីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។
ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្ដអង្គុយនៅកន្លែងកិត្ដិយសក្នុងសាលាប្រជុំ ហើយចូលចិត្ដឲ្យគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។
ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅសូរ៉ក ជាកន្លែងដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។
មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។
អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃជំអាត់ទេឬអី?។
«ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដឲ្យគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។
ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។
បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា អ៊ីសាប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។
តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលការសរសើរតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកការសរសើរពីអុលឡោះជាម្ចាស់តែមួយគត់សោះនោះ?
អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្ដិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់អុលឡោះដែលចាត់ខ្លួនឲ្យមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។
គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចអុលឡោះ។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងអង្វរអុលឡោះគ្រប់ពេលវេលា។
“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។
លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។
ពួកសិស្សនាំគ្នាសម្រេចចិត្ដផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។
ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្ដត្រេកអរ។
ទោះបីខ្ញុំយកទ្រព្យសម្បត្តិ របស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដឲ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
ពួកអ្នកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។
យើងពុំបានស្វែងរកកិត្ដិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។
ត្រូវឲ្យគេប្រព្រឹត្ដអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ
ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។
កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ស្តេចសូលមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកអះលីជំអះនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់លោក»។