Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:46 - អាល់គីតាប

46 «ចូរ​ប្រយ័ត្ន​នឹង​ពួក​តួន​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ដ​ពាក់​អាវ​វែង​ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ដ​ឲ្យ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​ចូល​ចិត្ដ​កន្លែង​កិត្ដិយស​នៅ​ពេល​ជប់‌លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

46 “ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

46 «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើង​ ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ ហើយ​ចូល​ចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់លៀង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ពាក់​អាវ​វែង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​ខ្លួន​នៅ​តាម​ទី​ផ្សារ ចង់​អង្គុយ​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់​លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ចូរ​ប្រុង​ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ នឹង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង

សូមមើលជំពូក ចម្លង




លូកា 20:46
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាប‌សា តែងតែ​ទទួល​កិត្តិយស។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឲ្យ​មែន​ទែន»។


ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស​ថា៖


អ៊ីសា​បាន​ដាស់‌តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារី‌ស៊ី ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ ឲ្យ​មែន​ទែន»។


ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ដ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​ក្នុង​សាលា​ប្រជុំ ហើយ​ចូល​ចិត្ដ​ឲ្យ​គេ​អោន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។


ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។


អ៊ីសា​សង្កេត​ឃើញ​ភ្ញៀវ​ៗ ចេះ​តែ​រើស​កន្លែង​កិត្ដិយស​អង្គុយ អ៊ីសា​ក៏​មាន​ប្រសាសន៍​ជា​ប្រស្នា​ទៅ​គេ​ថា៖


អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ដ្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​ទូរអា​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​គោរព។


អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។


ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី មក​ជូន​ក្រុម‌ជំអះ តែ​ឌីអូត្រែប​ដែល​ចូល​ចិត្ដ​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម