Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:41 - អាល់គីតាប

41 ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុង‌រឿង​ពី​មនុស្ស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 “ខ្ញុំ​មិន​ទទួលយក​សិរីរុងរឿង​ពី​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ការ​សរសើរ​ពី​មនុស្ស​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ

សូមមើលជំពូក ចម្លង




យ៉ូហាន 5:41
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​គេ​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​ពី​មនុស្ស ជា​ជាង​ទទួល​ការ​សរសើរ​ពី​អុលឡោះ។


ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខី‌ភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។


ប៉ុន្ដែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ​ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។


ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ដ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្មាន​ចិត្ដ​ស្រឡាញ់​អុលឡោះ​សោះ។


តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​ការ​សរសើរ​ពី​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​គត់​សោះ​នោះ?


អ៊ីសា​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​គាត់​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ អ៊ីសា​ក៏​ចាក​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​ឯង។


អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្ដិយស​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុង‌រឿងរបស់​អុលឡោះ​ដែល​ចាត់​ខ្លួន​ឲ្យ​មក​និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។


ខ្ញុំ​មិន​រក​សិរី‌រុង‌រឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។


អ៊ីសា​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុង‌រឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ទ្រង់​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ម្ចាស់​របស់​យើង”។


យើង​ពុំ​បាន​ស្វែង​រក​កិត្ដិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង​ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។


ទ្រង់​ត្រាស់​ហៅ​បង​ប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​អាល់ម៉ា‌ហ្សៀស​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បង​ប្អូន ទុក​ជា​គំរូ​ឲ្យ បង​ប្អូន​ដើរ​តាម​គន្លង​របស់​គាត់​ដែរ។


ដ្បិត​គាត់​បាន​ទទួល​កិត្ដិ‌នាម និង​សិរី‌រុង‌រឿង​ពី​អុលឡោះ​ជា​បិតា​មក នៅ​ពេល​ដែល​មាន​សំឡេង​លាន់​ឮ ចេញ​ពី​សិរី‌រុង‌រឿង​ដ៏​ឧត្ដុង្គ‌ឧត្ដម​មក​កាន់​គាត់​ថាៈ “នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ដ​នឹង​គាត់​ណាស់!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម