បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
ម៉ាថាយ 15:31 - អាល់គីតាប ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់ឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នៅពេលឃើញមនុស្សគនិយាយ មនុស្សពិការដៃជើងជា មនុស្សខ្វិនដើរ និងមនុស្សខ្វាក់ភ្នែកមើលឃើញ ហ្វូងមនុស្សក៏ស្ងើច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះនៃអ៊ីស្រាអែល។ Khmer Christian Bible កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច នឹងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។ |
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អ្នកលើកតម្កើងយើង គឺអ្នកដែលជូនពាក្យ អរគុណទុកជាជំនូន ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។
មានមហាជនច្រើនកុះករនាំគ្នាចូលមករកអ៊ីសា ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបជើងអ៊ីសា ហើយអ៊ីសាប្រោសគេឲ្យបានជាទាំងអស់គ្នា។
ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់វាបោះចោល ឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។
មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកអ៊ីសានៅក្នុងម៉ាស្ជិទ គាត់ក៏ប្រោសគេឲ្យជាទាំងអស់គ្នា។
កាលអ៊ីសាឮដូច្នេះហើយ គាត់ស្ងើចសរសើរណាស់ក៏មានប្រសាសន៍ទៅកាន់អស់អ្នកដែលដើរតាមគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ។
លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអ៊ីព្លេសចូល មកជួបអ៊ីសា។
កាលអ៊ីសាដេញអ៊ីព្លេសចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ»។
កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។
មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
ប្រសិនបើដៃនាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរ៉កា ដែលមានភ្លើងមិនចេះរលត់ [
ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។
អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។
រំពេចនោះគាត់ឃើញវិញភ្លាម ហើយគាត់ក៏តាមអ៊ីសាទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងអុលឡោះទាំងអស់គ្នា។
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
ពួកខាងគណៈផារីស៊ីបានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះអុលឡោះ! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។