Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដូច្នេះ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​រួច មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ដូច្នេះ នៅពេល​ឃើញ​មនុស្ស​គ​និយាយ មនុស្ស​ពិការដៃជើង​ជា មនុស្ស​ខ្វិន​ដើរ និង​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ ហ្វូងមនុស្ស​ក៏​ស្ងើច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 កាល​ឃើញ​មនុស្ស​គ​និយាយ​ មនុស្ស​ពិការ​ជា​សះស្បើយ​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើល​ឃើញ​ដូច្នេះ​ បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដល់‌ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំ‌មួន មនុស្ស​ខ្វិន​ដើរ​រួច នឹង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​ដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:31
23 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។


លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។


នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។


អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។


ហើយ​គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង​កណ្តៀង ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ប្រសិន‌បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច។


ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។


កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។


ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់ ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ។


ក្រោយ​ពី​បាន​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ទាំង​ពោល​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល មិន​ដែល​ឃើញ​មាន​ការ​អស្ចារ្យ​ដូច្នេះ​សោះ»។


កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។


គាត់​ក៏​ក្រោក​ឡើង​ភា្លម យក​គ្រែ​ស្នែង​ដើរ​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូច្នេះ​សោះ!»


គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។


ប្រសិន‌បើ​ដៃ​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន


ប៉ុន្តែ ពេល​អ្នក​រៀប​ជប់​លៀង ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ។


បាវ​បម្រើ​នោះ​ក៏​ត្រឡប់​មក​វិញ ជម្រាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ។ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ​បម្រើ ទាំង​កំហឹង​ថា "ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​មនុស្ស​ក្រីក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់"។


ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ព្រះ‌អង្គ ទាំង​ពណ៌នា​សរសើរ​តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​តម្កើង​ព្រះ​ដែរ។


មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។


ដូច្នេះ គេ​ក៏​ហៅ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ មក​ជា​លើក​ទី​ពីរ ហើយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ដឹង​ថា​អ្នក​នោះ​ជា​មនុស្ស​បាប​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម