ហេតុនេះ បុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។
ពួកចៅហ្វាយ 8:30 - អាល់គីតាប គាត់មានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតគាត់មានប្រពន្ធច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ គេឌានមានកូនប្រុសចិតសិបនាក់ គឺកូនដែលលោកបានបង្កើត ដ្បិតលោកមានប្រពន្ធច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន |
ហេតុនេះ បុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។
ក្រុមគ្រួសាររបស់យ៉ាកកូប ដែលមកស្រុកអេស៊ីបជាមួយគាត់ មានគ្នាទាំងអស់ ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសារស្រីទេ។
ណុះហ៍បានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសារស្រីរបស់គាត់ ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។
ស្តេចស៊ូឡៃម៉ានមានប្រពន្ធដែលជាបុត្រីរបស់ស្តេចសាសន៍ដទៃ ចំនួនប្រាំពីររយនាក់ និងស្រីស្នំចំនួនបីរយនាក់។ ពួកប្រពន្ធ និងស្រីស្នំរបស់គាត់ បានអូសទាញចិត្តគាត់ចេញពីអុលឡោះ។
ស្តេចអហាប់មានបុត្រាចិតសិបនាក់ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង អះលីជំអះ និងគ្រូបាធ្យាយរបស់បុត្រស្តេចអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្តីដូចតទៅ៖
ពូជពង្សរបស់យ៉ាកកូបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯយូសុះ រស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងលោស្តេចបែកចិត្តចេញឆ្ងាយពីអុលឡោះតាអាឡា។ ស្តេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។
គាត់មានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។
គាត់មានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់រយៈពេលប្រាំបីឆ្នាំ
គាត់មានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ គាត់បានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសគាត់ដែរ។ គាត់បានគ្រប់គ្រងលើប្រជាជនអ៊ីស្រអែលអស់រយៈពេលប្រាំពីរឆ្នាំ
ប្រពន្ធចុងរបស់លោកនៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនគាត់ ដែលគាត់ដាក់ឈ្មោះថា អប៊ីម៉ាឡេក។
លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្តាយរបស់គាត់ និងញាតិសន្តានទាំងប៉ុន្មានខាងម្តាយ ហើយពោលថា៖
ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារគាត់ អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់គាត់ទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់គាត់ ឲ្យធ្វើជាស្តេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។
«សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។
បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះគាត់លាក់ខ្លួន។