Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:18 - អាល់គីតាប

18 ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​គាត់ អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​គាត់​ទាំង​ចិត​សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ី‌ម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ក្រុម​គ្រួសារ​ឪពុក​ខ្ញុំ ព្រម​ទាំង​សម្លាប់​កូន​របស់​លោក​ចិតសិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​ស្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គាត់​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ នឹង​អ្នក​រាល់​គ្នា​ដូច្នេះ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​ទូរអា​ឲ្យ​ពួក​គេ។


ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ គុម្ព​បន្លា​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!


ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា គាត់​បាន​ស៊ូ​ប្តូរ​ជីវិត​របស់​គាត់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​ម៉ាឌាន។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​គាត់​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ី‌ម៉ា‌ឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ​ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។


«សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត​សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម