២ ពង្សាវតារក្សត្រ 10:1 - អាល់គីតាប1 ស្តេចអហាប់មានបុត្រាចិតសិបនាក់ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង អះលីជំអះ និងគ្រូបាធ្យាយរបស់បុត្រស្តេចអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្តីដូចតទៅ៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទអ័ហាប់មានបុត្រាចិតសិបអង្គ ហើយព្រះបាទយេហ៊ូវក៏សរសេរសំបុត្រផ្ញើទៅគេនៅក្រុងសាម៉ារី គឺទៅកាន់ពួកមេដឹកនាំនៃទីក្រុង ទៅកាន់ពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាពួកបុត្រា ព្រះបាទអ័ហាប់ថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទអហាប់មានបុត្រាចិតសិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធាចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះបាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ នឹងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា សូមមើលជំពូក |
លោកយេហ៊ូវឲ្យគេតាមរកស្តេចអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូវ ហើយលោកក៏សម្លាប់ស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្តេច ដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ស្តេចយ៉ូសាផាត ដែលស្វែងរកអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ស្តេចអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។